ខេត្តកណ្តាល ៖ ដោយយោងតាម ពាក្យបណ្តឹង របស់ម្តាយនារីរងគ្រោះ សមត្ថកិច្ចនគរបាល ស្រុកកោះធំ បានចាប់ឃាត់ខ្លួន បុរសម្នាក់ ជាកម្មករស៊ីឈ្នួល រែងកំទេចថ្ម ឲ្យក្រុមហ៊ុនឯកជន កាលពីវេលាម៉ោង ៩យប់ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៥បន្ទាប់ពីធ្វើសកម្មភាព ចាប់រំលោភកូនស្រីរបស់គាត់ បានសម្រេច ២លើក នៅអំឡុងពាក់កណ្តាល ខែមិថុនា និងដើមខែកក្កដា ឆ្នាំ២០១៥ នៅក្នុងបរិវេណ សាលាបឋមសិក្សា ក្បាលជ្រោយ ស្ថិតក្នុងភូមិក្បាលជ្រោយ ឃុំឈើខ្មៅ ស្រុកកោះធំ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ថា ប៊ុនថន ហៅដាវ ភេទប្រុស អាយុ ២៥ឆ្នាំ បានមកស្នាក់នៅ ធ្វើជាកម្មកររែងកំទេចថ្ម ឲ្យក្រុមហ៊ុនឯកជន យកទៅស្ថាបនា ផ្លូវជាតិលេខលេខ១១០ ។ រយៈពេលមកស្នាក់នៅ បានប្រមាណ ២ទៅ៣ ខែ ជនសង្ស័យបានលួច ទំនាក់ទំនងជាមួយនារីរងគ្រោះ រហូតក្លាយជាស្នេហា ឈានដល់ការណាត់ជួបគ្នា នៅពេលយប់ ក្នុងបរិវេណ សាលាបឋមសិក្សាក្បាលជ្រោយ ឱបថើបគ្នាជាញឹកញាប់ ធ្វើឲ្យជនសង្ស័យទប់តណ្ហាមិនជាប់ ក៏ចាប់បង្ខំនារីរងគ្រោះ រំលោភសេពសន្ថវៈ រហូតបានសម្រេច កាលពីអំឡុងពាក់កណ្តាល ខែមិថុនា ឆ្នាំ២០១៥ ។
មិនបានប៉ុន្មាន ១ខែផង ស្រាប់តែជនសង្ស័យ បានមកលួងលោម ឲ្យនារីរងគ្រោះ ទៅជួបនៅកន្លែងចាស់ ហើយបានធ្វើសកម្មភាព បង្ខំរួមរ័ក រហូតបានសម្រេច ជាថ្មីម្តងទៀត នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥ ។ ក្រោយមករឿងនេះ ក៏បានបែកធ្លាយ ដឹងដល់ស្ត្រីជាម្តាយ នារីរងគ្រោះក៏នាំកូនស្រី ទៅដាក់ពាក្យបណ្តឹង ឲ្យសមត្ថកិច្ចនគរបាល ប៉ុស្តិ៍ឈើខ្មៅ ចាប់ឃាត់ខ្លួនជនសង្ស័យ ដើម្បីចាត់ការតាមច្បាប់ ៕
ប្រភព៖ cambodiaclick.com
រីករាយសណ្តាប់បទចម្រៀងបេក្ខភាព Cambodian Idol អ៊ាម វុន្នី ដែលទទួលបានមាសសន្លឹកពីលោក ព្រាប សុវត្ថិ
បទ៖ សៀមរាបនារី
បទ៖ សៀមរាបនារី

No comments:
Post a Comment