ថ្ងៃសៅរ៏ ទី១៨ ខែកក្កដា ឆ្នាំ២០១៥ ម៉ោង ១៣:៥៣
រាជធានីភ្នំពេញ ៖ អ្នកដែលរស់នៅក្នុងអគារប៊ូលឌិញ ដែលជាអគារចំណាស់មួយនៅកណ្តាលរាជធានីភ្នំពេញ និងកំពុងរងនូវការទ្រុឌទ្រោមគួរសមដែរនោះ បានសម្តែងនូវទុក្ខកង្វល់ ទាំងយប់ទាំងថ្ងៃ បន្ទាប់ពីពួកគាត់បានទទួលលិខិតជូនដំណឹងរបស់អាជ្ញាធរសង្កាត់ ខណ្ឌ និងការិយាល័យភូមិបាលខណ្ឌ ស្តីអំពីហេតុផលឱ្យពួកគាត់ប្រុងប្រយ័ត្នដោយសារស្ថានភាពអគារមានសភាពទ្រុឌទ្រោមខ្លាំង ។
ជាមួយនឹងក្តីកង្វល់នេះ នៅព្រឹកថ្ងៃទី១៧ កក្កដា អ្នកដែលរស់នៅក្នុងប្លុកអគារប៉ូលឌិញ បានបង្ហាញពីគោលបំណងសំខាន់ៗចំនួន២ចំណុច ស្នើដល់ប្រមុខរាជរដ្ឋាភិបាល គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មេត្តាផ្តល់នូវការរស់នៅសមស្របសម្រាប់ពួកគាត់នាថ្ងៃអនាគត ក្នុងនោះបំណងចម្បងធំបំផុតដែលពួកគាត់ទាមទារ និងចាំបាច់ខ្លាំងនោះ គឺ ៖
១-សុំធ្វើការអភិវឌ្ឍនៅនឹងកន្លែង
២-សុំឱ្យមានការដោះដូរពួកគាត់ចេញពីទីតាំងអគារចាស់ទ្រុឌទ្រោមនេះ ទៅតាមតម្លៃទីផ្សារពិតប្រាកដ បច្ចុប្បន្នតាមហាងឆេងដី តំបន់នេះ ដែលមានផ្ទៃក្រទ្បា១ម៉ែត្រការ៉េ ជាមធ្យមជាង៣ពាន់ដុល្លារ ។
ការលើកទ្បើងនេះ បន្ទាប់ពីពួកគាត់ទទួលលិខិតជូនដំណឹងរបស់សាលាសង្កាត់ទន្លេបាសាក់ ដែលជាការចេញសេចក្តីជូនដំណឹងចុងក្រោយប្រាប់ដល់បងប្អូនដែលរស់នៅអគារប៊ូលឌីញ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ដោយសារអគារមានសភាពទ្រុឌទ្រោមខ្លាំង ។ ទន្ទឹមនឹងសេចក្តីជូនដំណឹងនេះ បងប្អូនប្រជាពលរដ្ឋដែលរស់នៅទីតាំងអគារប៊ូលឌិញ ក៏ដូចជាមន្ត្រីជំនាញសំណង់ វិស្វករ នៅតែហ៊ានអះអាងថា អគារនេះមិនងាយទ្រុឌទ្រោមបាក់ផុយទ្បើយ គឺគ្រាន់តែមានឈ្មោះថា ជាសំណង់ចាស់ តែលក្ខណៈសាងសង់ប្រកបដោយបច្ចេកទេសស្តង់ដាខ្ពស់ពីជំនាន់មុន ។ ដោយសារមានការវាយតម្លៃបែបនេះ ទើបបងប្អូនប្រជាពលរដ្ឋដែលរស់នៅទីនោះ បានប្រកែកដាច់អហង្ការថា មិនចង់ចាកចេញពីតំបន់ខាងលើនេះទេ ហើយស្នើសុំទៅអាជ្ញាធរមូលដ្ឋាន ជួយជំរុញការជួសជុលកន្លែងដែលប្រេះស្រាំបន្តិចបន្តួច ដើម្បីឱ្យពួកគាត់បានរស់នៅយូរអង្វែងតទៅទៀត ។
ទន្ទឹមនឹងនេះ បើមានការដោះដូរ ឬក៏មានក្រុមហ៊ុនណាចង់វិនិយោគ ពួកគាត់នឹងស្នើសុំទៅប្រមុខរាជរដ្ឋាភិបាល នូវគោលការណ៍២ចំណុចសំខាន់ៗខាងលើ ជាចាំបាច់ចំពោះមុខមុននឹងបង្ខំឱ្យពួកគាត់ចាកចេញពីតំបន់ដែលពួកគាត់កំពុងរស់នៅប្រកបរបរលក់ដូរកំប៉ិកកំប៉ុក ដើម្បីចិញ្ចឹមជីវិតដូចសព្វថ្ងៃនេះ ។ ប៉ុន្តែក្នុងនោះដែរ ប្រជាពលរដ្ឋមួយចំនួនក្នុងចំណោម៥៤៧គ្រួសារដែលរស់នៅក្នុងសំណង់អគារប៊ូលឌិញខាងលើ បានស្នើសុំគោលការណ៍តែមួយចំណុចប៉ុណ្ណោះ គឺស្នើឱ្យមានក្រុមហ៊ុនឯកជនណាមួយមកធ្វើការវិនិយោគ ដោយទិញលំនៅឋានរបស់ពួកគាត់តែម្តងទៅ ។ ពួកគាត់នឹងចាកចេញទៅរកទីតាំងផ្សេង ក្នុងការរស់នៅនិងប្រកបរបររកស៊ីចិញ្ចឹមជីវិតដោយខ្លួនឯង ដោយមិនចាំបាច់មានការជម្លៀស និងពិបាកដល់ការរកទីតាំងផ្សេង សម្រាប់ពួកគាត់រស់នៅទេ នាំតែពិបាកទាស់គ្នា ។
ទាក់ទិននឹងបញ្ហាខាងលើនេះ លោក ខាត់ ណារិទ្ធ ចៅសង្កាត់ទន្លេបាសាក់ បានប្រាប់កោះសន្តិភាពតាមទូរស័ព្ទថា សាលាសង្កាត់ទន្លេបាសាក់ ពិតជាបានចេញលិខិតជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋចំនួន៥៤៧គ្រួសារដែលរស់នៅសំណង់អគារបូ៊លឌិញ ឱ្យមានការប្រុងប្រយ័ត្ន ដោយសារអគារទ្រុឌទ្រោមប្រាកដ
មែន ។ ប៉ុន្តែសាលាសង្កាត់មិនទាន់មានផែនការដោះដូរ ទីលំនៅបងប្អូនចេញទៅតំបន់ណាមួយនៅឡើយទេ ហើយក៏មិនទាន់មានក្រុមហ៊ុនណាពិតប្រាកដមកទាក់ទង ដើម្បីធ្វើការដោះដូរជាថ្នូរយកទីតាំងខាងលើជាកន្លែងអភិវឌ្ឍន៍ដែរ ។
លោកចៅសង្កាត់ បានមានប្រសាសន៍បន្តថា ប៉ុន្តែបើមានក្រុមហ៊ុនណាមួយមានគម្រោងមានដើមទុនគ្រប់គ្រាន់សម្រាប់ធ្វើការអភិវឌ្ឍទីតាំងអគារប៊ូលឌិញនេះ ហើយចេះសម្របសម្រួលយ៉ាងណាឱ្យមានការឯកភាពជាមួយបងប្អូនអ្នករស់នៅទទួលយកបានទាំងអស់គ្នានោះ លោកក៏មិនជំទាស់ដែរ សំខាន់គឺប្រជាពលរដ្ឋដែលគាត់រស់នៅទាំងនោះឯកភាពប៉ុណ្ណោះ ។
ដោយឡែក លោក ព្រុំ សំខាន់ អភិបាលខណ្ឌចំការមន បានមានប្រសាសន៍យ៉ាងខ្លីប្រាប់កោះសន្តិភាពតាមទូរស័ព្ទថា លោកមិនទាន់ដឹងអំពីគោលការណ៍អ្វីទាំងអស់ទាក់ទិននឹងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅអគារបូ៊លឌិញ អំពីការដោះដូរទីជម្រកទេ ។ ផ្ទុយទៅវិញ លោកទើបទទួលបានព័ត៌មាននេះពីបងប្អូនអ្នកសារព័ត៌មានសាកសួរប៉ុណ្ណោះ ។ ដូចនេះអ្នករស់នៅអគារប៊ូលឌិញមិនទាន់មានគោលការណ៍ដោះដូរ ឬជម្លៀសបងប្អូនចេញនៅឡើយទេ ។
ជុំវិញករណីខាងលើនេះ ប្រភពព័ត៌មានមួយបង្ហើបឱ្យដឹងថា មានក្រុមហ៊ុនមួយកំពុងសាងសង់លំនៅឋានជាច្រើននៅក្នុងភូមិសាស្ត្រសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វាដើម្បីជម្លៀសអ្នករស់នៅតំបន់អគារប៊ូលឌិញទៅរស់នៅទីនោះ ជាថ្នូរយកទីតាំងអគារបូ៊ឌិញជាកន្លែងអភិវឌ្ឍន៍ ។
គួររំលឹកថា អ្នករស់នៅប្លុកអគារបូ៊លឌិញមិនចង់ឃើញអាជ្ញាធរមូលដ្ឋាន និងសាលារាជធានីភ្នំពេញ ប្រើវិធានការណាមួយដែលបង្កការឈឺចាប់ក្នុងការអនុវត្តបណ្តេញពួកគាត់ចេញ ដូចការបណ្តេញអ្នករស់នៅតំបន់សំបុកចាប និងអ្នករស់នៅតំបន់ដីក្រហម ក្នុងសង្កាត់ទន្លេបាសាក់ កាលពីពេលកន្លងមកឡើយ ។
បច្ចុប្បន្ន អ្នកដែលត្រូវជម្លៀសចេញពីទីតាំងទាំងពីរហើយទៅរស់នៅតំបន់ផ្សេងៗជាយក្រុងនោះ បានបោះបង់ទីជម្រកចោល ដោយមកជួលផ្ទះគេនៅក្នុងរាជធានីភ្នំពេញវិញដដែល ដើម្បីប្រកបមុខរបរកំប៉ិកប៉ុកចិញ្ចឹមជីវិត ដោយសារការរស់នៅតំបន់ជាយក្រុងនោះ គ្មានទឹក គ្មានភ្លើង គ្មានសេវាកម្មល្អសម្រាប់ពួកគាត់។
ហេតុនេះហើយ ទើបបានជាក្រុមប្រជាពលរដ្ឋរស់នៅតំបន់អគារប៉ូលឌិញមិនចង់បានការសាងសង់ផ្ទះល្វែងនៅតំបន់ជាយក្រុងជាថ្នូរនឹងការបណ្តេញពួកគាត់ចេញពីទីតាំងធ្លាប់រស់នៅបច្ចុប្បន្ននេះទេ ។ ពួកគេថា រឿងដោះដូរ រឿងបណ្តេញចេញ មិនល្អទេ ។ បើចង់បានសូមឱ្យចរចាតម្លៃ ហើយទិញយកតែម្តងទៅ ទើបបានសុខទាំងអស់គ្នា ៕

ប្រភព៖ kohsantepheapdaily.com.kh
រីករាយសណ្តាប់បទចម្រៀងបេក្ខភាព Cambodian Idol អ៊ាម វុន្នី ដែលទទួលបានមាសសន្លឹកពីលោក ព្រាប សុវត្ថិ
បទ៖ ធុញទីក្រុង
បទ៖ ធុញទីក្រុង

No comments:
Post a Comment